អំពី Estate-Hive
Estate-Hive គឺជាវេទិកាដែលបង្កើតឡើង ដើម្បីជួយភ្ជាប់អ្នកស្វែងរកអចលនទ្រព្យ ជាមួយអាជីវកម្ម និងសេវាកម្មពាក់ព័ន្ធដែលពួកគេអាចត្រូវការ។
យើងមិនមើលអចលនទ្រព្យត្រឹមតែការទិញ ឬលក់ផ្ទះ ដី ខុនដូប៉ុណ្ណោះទេ។ ស្រមៃមើលពេលមនុស្សម្នាក់ចាប់ផ្តើមស្វែងរកអចលនទ្រព្យ ពួកគេអាចត្រូវការសេវាកម្មជាច្រើនទៀត ដូចជា អ្នកប្រឹក្សាអាជីព កម្ចីធនាគារ ក្រុមហ៊ុនម៉ៅការសាងសង់ សម្ភារៈសំណង់ គ្រឿងសង្ហារឹម រចនាផ្ទៃក្នុង/ដេគ័រ មេធាវី ធានារ៉ាប់រង និងសេវាកម្មពាក់ព័ន្ធផ្សេងៗ។
ការចាប់ផ្តើម
Estate-Hive ចាប់ផ្តើមពីការមើលឃើញបញ្ហាមួយនៅក្នុងទីផ្សារ។ ម្ចាស់អាជីវកម្មជាច្រើនមានផលិតផល និងសេវាកម្មល្អ ប៉ុន្តែអតិថិជនដែលត្រូវការពិតប្រាកដ មិនងាយរកឃើញពួកគេ។ ក្នុងពេលតែមួយ អ្នកស្វែងរកអចលនទ្រព្យក៏ត្រូវចំណាយពេលស្វែងរកសេវាកម្មពាក់ព័ន្ធដូចរៀបរាប់ខាងលើជាច្រើនកន្លែង។
បញ្ហានេះធ្វើឲ្យភាគីទាំងពីរខាតពេល។ អ្នកទិញពិបាករកព័ត៌មានដែលពាក់ព័ន្ធ ម្ចាស់អាជីវកម្មក៏ពិបាកបង្ហាញខ្លួនទៅកាន់មនុស្សដែលកំពុងត្រូវការ។
ហេតុអ្វី Estate-Hive ត្រូវបានបង្កើតឡើង?
Estate-Hive ក៏ត្រូវបានបង្កើតឡើង ដើម្បីធ្វើឲ្យការភ្ជាប់រវាងតម្រូវការ និងដំណោះស្រាយ កាន់តែងាយស្រួលជាងមុន។
សម្រាប់អ្នកស្វែងរកអចលនទ្រព្យ Estate-Hive ជួយឲ្យពួកគេអាចស្វែងរកព័ត៌មានអចលនទ្រព្យ និងសេវាកម្មពាក់ព័ន្ធបានងាយស្រួលជាងមុន។
សម្រាប់ម្ចាស់អាជីវកម្ម Estate-Hive ជួយផ្តល់កន្លែងមួយសម្រាប់តាំងបង្ហាញផលិតផល ឬសេវាកម្មរបស់ខ្លួនទៅកាន់មនុស្សដែលកំពុងមានចំណាប់អារម្មណ៍លើអចលនទ្រព្យ និងសេវាកម្មពាក់ព័ន្ធ។
យើងជួយនរណា? (បញ្ជាក់លម្អិត)
សម្រាប់អ្នកស្វែងរកអចលនទ្រព្យ Estate-Hive ជួយឲ្យលោកអ្នកអាចស្វែងរកផ្ទះ ដី ខុនដូ គម្រោងអចលនទ្រព្យ និងសេវាកម្មពាក់ព័ន្ធបានកាន់តែងាយស្រួល។ មុនសម្រេចចិត្តទិញ ឬប្រើសេវាកម្មណាមួយ លោកអ្នកគួរតែពិនិត្យព័ត៌មាន ប្រៀបធៀប និងទាក់ទងផ្ទាល់ជាមួយម្ចាស់ ឬអ្នកផ្តល់សេវាកម្មជាមុនសិន។
សម្រាប់ម្ចាស់អាជីវកម្ម Estate-Hive ជួយឲ្យអាជីវកម្មពាក់ព័ន្ធនឹងអចលនទ្រព្យ មានឱកាសត្រូវបានរកឃើញដោយមនុស្សដែលកំពុងត្រូវការកាន់តែងាយ។ អាជីវកម្មដែលសមស្របរួមមាន គម្រោងអចលនទ្រព្យ ធនាគារ កម្ចី ក្រុមហ៊ុនសំណង់ សម្ភារៈសំណង់ គ្រឿងសង្ហារឹម រចនាផ្ទៃក្នុង/ដេគ័រ មេធាវី ធានារ៉ាប់រង ស្ថាបត្យករ និងសេវាកម្មពាក់ព័ន្ធផ្សេងៗ។
ចំណុចមាស ៥ - មូលហេតុដែលម្ចាស់អាជីវកម្មពាក់ព័ន្ធអាចលនទ្រព្យគួរជ្រើសរើស Estate-Hive
01 - បញ្ឈប់ការខាតបង់ថវិកាលើ Facebook Ads ដែលគ្មានទិសដៅច្បាស់លាស់
ការចំណាយថវិកា ១០០ ឬ ២០០ ដុល្លារ ទៅប៊ូសផេក (Ad Spend) ក្នុងរយៈពេលត្រឹម ៥ ទៅ ១០ ថ្ងៃ ភាគច្រើនទទួលបានត្រឹម View ឬ Like ពីក្រុមមនុស្សដែលគ្មានតម្រូវការទិញពិតប្រាកដ (Cold Audience) ដែលធ្វើឱ្យខាតបង់ថវិកាឥតប្រយោជន៍។
ការជ្រើសរើស Estate-Hive មិនមែនជាការដុតលុយលើការផ្សាយពាណិជ្ជកម្មបណ្តោះអាសន្ននោះទេ ប៉ុន្តែជាការដាក់ទីតាំងអាជីវកម្មរបស់លោកអ្នកឱ្យស្ថិតក្នុង «ផ្សារទំនើបអចលនទ្រព្យឌីជីថល» ដែលមានអតិថិជនត្រៀមខ្លួនរួចជាស្រេចក្នុងការស្វែងរកសេវាកម្ម។
បញ្ឈប់ការដុតលុយ - ចាប់ផ្តើមវិនិយោគឱ្យមានគោលដៅ
02 - ឈរជើងចំកណ្តាលប្រព័ន្ធអេកូឡូស៊ីអចលនទ្រព្យ (Ecosystem Focus)
អតិថិជនដែលចង់ទិញផ្ទះ ដី ឬខុនដូ មិនត្រឹមតែត្រូវការអចលនទ្រព្យនោះទេ ប៉ុន្តែពួកគេចាំបាច់ត្រូវស្វែងរកសេវាកម្មពាក់ព័ន្ធជាច្រើនទៀតដូចជា អ្នកប្រឹក្សាជំនាញ ធនាគារ សំណង់ មេធាវី គ្រឿងសង្ហារឹម និងការតុបតែងផ្ទះ ជួសជុលសម្អាត….។
ការបង្ហាញខ្លួននៅលើវេទិកា Estate-Hive ធ្វើឱ្យអាជីវកម្មរបស់លោកអ្នកបង្ហាញខ្លួនចំពេល និងចំកន្លែងដែលអតិថិជនកំពុងត្រូវការសេវាកម្មទាំងនោះបំផុត ដោយគ្មានគូប្រជែងណាមកកាត់មុខឡើយ។
បង្ហាញខ្លួនត្រូវកន្លែង ត្រូវពេលវេលា កាត់បន្ថយគូប្រជែង
03 - តម្លៃដ៏សមរម្យមិនគួរឱ្យជឿ ត្រឹមតែ $100/ឆ្នាំ
ជំនួសឱ្យការបង់ប្រាក់ឈ្នួល ឬកម្រៃជើងសារខ្ពស់កប់ពពក លោកអ្នកចំណាយត្រឹមតែប្រហែល ៨.៣៣ ដុល្លារក្នុងមួយខែ ប៉ុណ្ណោះ (សរុប ១០០ ដុល្លារ/ឆ្នាំ) ដើម្បីទទួលបានកន្លែងតាំងបង្ហាញអាជីវកម្មពេញលេញរយៈពេល ១២ ខែពេញ។
នេះគឺជាទំហំថវិកាតិចតួចបំផុត ប៉ុន្តែផ្តល់ផលចំណេញរយៈពេលវែង និងជួយកាត់បន្ថយសម្ពាធហិរញ្ញវត្ថុរបស់អាជីវកម្មក្នុងដំណាក់កាលចាប់ផ្តើម។ ជាពិសេសគឺលោកអ្នកចំណេញលើផ្នែក Marketing & Branding។
ចំណាយតិច - ចំណេញច្រើន - ប្រកួតប្រជែងបានយូរ
04 - ទទួលបានការទាក់ទងដោយផ្ទាល់ និងរក្សាប្រាក់ចំណូល ១០០% គ្មានអ្នកកណ្តាល
Estate-Hive ដើរតួនាទីត្រឹមជាស្ពានតភ្ជាប់ និងផ្សព្វផ្សាយ ដោយ មិនទទួលប្រាក់កក់ មិនចរចាតម្លៃ និងមិនកាត់ភាគរយ ពីការលក់របស់លោកអ្នកឡើយ។
រាល់ការទាក់ទង ការប្រឹក្សាយោបល់ និងការបិទការលក់ គឺធ្វើឡើងរវាងអតិថិជន និងលោកអ្នកផ្ទាល់ ១០០% ធានាបាននូវភាពម្ចាស់ការលើផលចំណូលទាំងអស់។
ប្រាក់ចំណូល ១០០% ជារបស់លោកអ្នក - គ្មានអ្នកកាន់ជំនួស
05 - កញ្ចប់សេវាកម្មពេញលេញ រួមទាំងការរៀបចំរូបភាព និងសេវាកម្មបន្ថែមតាមតម្រូវការ
ក្នុងកញ្ចប់តម្លៃ ១០០ ដុល្លារ/ឆ្នាំ ក្រុមការងារយើងនឹងជួយរៀបចំការឌីហ្សាញរូបភាព (Design) និងបង្ហោះព័ត៌មានផលិតផល/សេវាកម្មរបស់លោកអ្នកឱ្យមានសោភ័ណភាព និងកម្រិតអាជីពនៅលើវេទិកា។
ប្រសិនបើលោកអ្នកចង់បានការផ្សាយពាណិជ្ជកម្មបន្ថែមស៊ីជម្រៅ ដូចជាការស្នើសុំឱ្យក្រុមការងារចុះថត ឬធ្វើ វីដេអូ រីវយូ (Video Review) អាជីវកម្ម លោកអ្នកអាចស្នើសុំជាសេវាកម្មបន្ថែម (Add-on Service) ក្នុងតម្លៃសមរម្យតាមការចរចា (Scope of Work) យ៉ាងបត់បែនបំផុត។
សេវាកម្មពេញលេញ - Design ជំនួយ - បត់បែនតាមតម្រូវការ
បេសកកម្មរបស់យើង
បេសកកម្មរបស់ Estate-Hive គឺជួយភ្ជាប់មនុស្សដែលកំពុងត្រូវការ ជាមួយអាជីវកម្មដែលអាចផ្តល់ដំណោះស្រាយបាន។
យើងចង់ឲ្យការស្វែងរកអចលនទ្រព្យ និងសេវាកម្មពាក់ព័ន្ធ កាន់តែមានភាពងាយស្រួល មានទិសដែន និងមានប្រយោជន៍សម្រាប់ទាំងអ្នកស្វែងរក និងម្ចាស់អាជីវកម្ម។
សម្គាល់
Estate-Hive មិនធានាការទិញ ការកក់ ឬការប្រើសេវាកម្មភ្លាមៗនោះទេ។ តួនាទីរបស់យើងគឺជួយបង្កើនឱកាសឲ្យព័ត៌មាន អាជីវកម្ម និងសេវាកម្មពាក់ព័ន្ធត្រូវបានមើលឃើញ និងងាយស្រួលរកឃើញជាងមុន។ លទ្ធផលជាក់ស្តែងអាចខុសគ្នា អាស្រ័យលើប្រភេទអាជីវកម្ម គុណភាពសេវាកម្ម តម្លៃ ការឆ្លើយតប និងតម្រូវការរបស់អតិថិជន។
ចង់ស្វែងយល់បន្ថែម?
ប្រសិនបើលោកអ្នកជាម្ចាស់អាជីវកម្មដែលពាក់ព័ន្ធនឹងអចលនទ្រព្យ និងចង់ឲ្យអាជីវកម្មរបស់លោកអ្នកមានឱកាសខ្ពស់ក្នុងការមើលឃើញកាន់តែងាយស្រួល កាន់តែច្រើនដោយអតិថិជនគោលដៅ សូមទាក់ទងក្រុមការងារ Estate-Hive។
លេខទូរស័ព្ទ: 099 337 737